
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់
ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក កង ថេង អតីតមេឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។











