
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦
ប៉ៃលិន៖ រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការសាខា និងនាយក នាយករង ព្រមទាំងមន្រ្តី ក្រុមប្រតិបត្តសាខាខេត្ត។











