
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតមេឃុំស្ទឹងកាច់ នៅស្រុកសាលាក្រៅ
ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំជាស្នងការរង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កង ថេង សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន និងជាអតីតមេឃុំស្ទឹងកាច់ ដែលពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ស្នងការនគរបាលខេត្តប៉ៃលិនគោរពវិញ្ញាណខ័ន្ធ











