
រដ្ឋបាលខេត្តកណ្តាល ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារវីរៈកងទ័ព ត្រូវជាកូនបានរងគ្រោះលង់ទឹកស្លាប់ នៅឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
លោកជំទាវ ស៊្រុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករលឹក និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងវ័យកុមារភាពទាំងក្តីអាឡោះអាល័យក្រៃលែងជាទីបំផុត។











