
កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម ក្នុងខេត្តកណ្តាល
ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍បឋមស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើការប្រមូល និងដឹកជញ្ជូនសំរាម ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅខេត្តកណ្តាល ដែលជាខេត្តមួយនៃខេត្តគោលដៅទាំង៣ នៃការអនុវត្តគម្រោង។











