
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ
ឯកឧត្តម គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេសសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថាច្រាំងស្ទឹងដែលបានសាងសង់ និងកែលម្អរួច មានភាពរឹងមាំ ក្រៅពីការការពារការបាក់ច្រាំង និងត្រូវគិតគូរអំពីការរៀបចំលំអរ សោភ័ណភាពជុំវិញ











