
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការសម្ងាត់ជូនពួកគាត់។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ដោយអនុវត្តតាមស្មារតី និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តអនុវត្ត











