
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត រៀបចំសិក្ខាសាលា ស្តីពី “របៀបផ្ទៀងផ្ទាត់ការប្រើប្រាស់ស៊ីមកាត ជាមួយនឹងអត្តសញ្ញាណប័ណ្ណ” និង “ការឆបោកតាមប្រព័ន្ធអនឡាញ” ក្នុងសង្កាត់បរយ៉ាខា
(ប៉ៃលិន)៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលា ស្តីពី “របៀបផ្ទៀងផ្ទាត់ការប្រើប្រាស់ស៊ីមកាតជាមួយនឹងអត្តសញ្ញាណប័ណ្ណ” និង “ការឆបោកតាមប្រព័ន្ធអនឡាញ” និងមានការចូលរួមពីលោកស្រីចៅសង្កាត់បរយ៉ាខា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា និងក្រុមហ៊ុន metfone ដែលរៀបចំនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សិក្ខាសាលាខាងលើនេះ មានការចូលរួមពីលោកស្រី ចៅសង្កាត់បរយ៉ាខា,មន្រ្តីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន,មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា,បុគ្គលិកក្រុមហ៊ុន metfone និងប្រជាពលរដ្ឋក្នុងភូមិបរហ៊ុយត្បូង និងភូមិបរតាំងស៊ូចំនួន ១៥០ នាក់ ។
ភូមិឃុំមានសុវត្ថភាពខេត្តប៉ៃលិនមន្ទីរប្រៃសណីយ៍











