
មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន តាមប្រព័ន្ធវីដេអូ Zoom
ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ដួង សុកេន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំប្រចាំសប្តាហ៍នេះ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារវិស័យពាណិជ្ជកម្ម ដែលថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាមួយគ្នានោះ អង្គប្រជុំក៏បានលើកយកនូវបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារសំខាន់ៗដែលត្រូវបន្តអនុវត្ត មកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។











