
រដ្ឋបាលខេត្តកណ្ដាល ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនដល់វត្ត ចំនួន ១៦វត្ត ក្នុងក្រុងតាខ្មៅ
ការនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ នាពេលនេះ គឺដើម្បីទ្រទ្រង់ដល់ព្រះសង្ឃក្នុងការបំពេញវត្តប្រតិបត្តិ សិក្សារៀនសូត្រធម៌វិន័យ ក្នុងអំឡុងពេលចូលព្រះវស្សារយៈពេល ៣ខែ។











