ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិវត្តជននៃក្រសួងព័ត៌មាន បង្ហាញការយកចិត្តទុកដាក់ និងដឹងគុណចំពោះអ្នកជំនាន់មុនដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន


ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»


ព័ត៌មាន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម បំផុសឱ្យយុវជនមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបំផុសគំនិត និងលើកទឹកចិត្តដល់ក្មួយៗយុវជន សិស្ស-និស្សិតទូទាំងខេត្ត ឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីតម្រង់ទិសយុវជនឱ្យទទួលបានអនាគតការងារដ៏រឹងមាំ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៖ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។


ទេសចរណ៍
ភ្ញៀវទេសចរមកកម្សាន្តយ៉ាងកុះករ ងូតទឹកលេង និងរៀបចំអាហារយ៉ាងសប្បាយរីករាយ នៅតំបន់អេកូទេសចរណ៍ធម្មជាតិ «ទឹកធ្លាក់តាំងយូរ» លើខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ!
ដើម្បីបានទៅដល់ឋានសួគ៌ទឹកធ្លាក់លាក់ខ្លួនមួយនេះ បងប្អូនភ្ញៀវទេសចរត្រូវធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ជើងភ្នំត្បែងមានជ័យ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ។បន្ទាប់មកដំណើរផ្សងព្រេងពិតប្រាកដនឹងចាប់ផ្តើម តាមរយៈការបោះជំហានឆ្លងកាត់កាំជណ្តើរឈើបត់បែនតាមចង្កេះភ្នំ ក្នុងរយៈពេលប្រហែល ១ម៉ោងទៅ ២ម៉ោង (អាស្រ័យលើកម្លាំងកាយ)។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យ ១លានរៀល ផ្តល់ជូនគ្រួសារសព លោកស្រី លឹម គឹមឡែម
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី លឹម គឹមឡែម អតីតប្រធានការិយាល័យប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០នឹង០០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅគេហដ្ឋានរបស់សព ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្នុងការអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកស្រី លឹម គឹមឡែម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលខេត្តស្តីទី បានប្រគល់នូវសាររំលែកមរណទុក្ខ និងបច្ច័យបុណ្យចំនួន ១លានរៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួន ដោយឡែក បច្ច័យមួយចំនួនទៀត របស់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក៏បានចូលរួមក្នុងពិធីបុណ្យផងដែរ ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពផងដែរ។


ទេសចរណ៍
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ គឺជារមណីយដ្ឋានដ៏ស្អាត ផ្តល់ភាពស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរទាំងឡាយ។ រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវមានទីតាំងស្ថិតនៅ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំងាយ៦គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។


សុខាភិបាល
មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ
ក្មេងៗភាគច្រើនមិនចូលញ៉ាំបន្លែ-ផ្លែឈើនោះទេ ពេលញ៉ាំម្តងៗ កាលណាឃើញមានជាប់បន្លែអីតិចតួច ដឹងតែរើសចេញហើយ។ ការទម្លាប់ញ៉ាំតែសាច់ មិនសូវញ៉ាំបន្លែ-ផ្លែឈើ អាចនឹងប៉ះពាល់ដល់ការលូតលាស់ ក្មេងៗ ងាយនឹងមានជំងឺ។
នៅក្នុងឯកសារ “ការចិញ្ចឹម និងគាំពារទារក និងកុមារដើម្បីសុខភាពរាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ” ចងក្រងដោយ កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា របបអាហារកូន ត្រូវតែមានអាហារ ៣ ក្រុមនេះ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរទាំងប្រាំក្រុងស្រុក វិស័យឯកជន លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។


សិល្បៈនិងវប្បធម៌
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល
បាត់ដំបង៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។


កសិកម្ម
(វិដេអូ) លោក គី សាន សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ គាំទ្រ១០០% ចំពោះការដាក់ QR code លើផ្លែទុរេនដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ និងការពារកម្មសិទ្ធិបញ្ញា
លោក គី សាន សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ គាំទ្រ១០០% ចំពោះការដាក់ QR code លើផ្លែទុរេនដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ និងការពារកម្មសិទ្ធិបញ្ញា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ លើកទឹកចិត្តដល់ស្រទាប់យុវវ័យឱ្យដើរតួជាអ្នក ផ្សព្វផ្សយអប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងព័ត៌ តំណាងឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជាអ្នក «អប់រំ ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។

