ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទមួយករណី ក្នុងភូមិសាស្ត្រស្រុកកងមាស
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយមន្ត្រីពាក់ព័ន្ធចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយករណី ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ
ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកសាលាក្រៅ សម្រាប់អណត្តិទី៤ ឆ្នាំទី៣ នៅបរិវេណវត្តសាមគ្គីគីរីសំរិទ្ធ (ហៅវត្តសាលាក្រៅ) ដោយមានការចូលរួម អាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងបងប្អូនប្រជាពលរដ្ឋ សរុប ៣៣៥នាក់។ វេទិកាផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលនានាដែលរដ្ឋបាលស្រុកសម្រេចបាន និងការស្តាប់នូវកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ សំរាប់ដាក់ចេញនូវផែនការឆ្នាំបន្ទាប់ និងជំរុញការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើ។ វេទិកាធ្វើឡើងដោយមានតំណាងរដ្ឋបាលស្រុកសាលាក្រៅអាននូវរបាយការណ៍ ស្តីពី សមិទ្ធិផលនានា ដែលរដ្ឋបាលស្រុកសាលាក្រៅសម្រេចបាន និងការអនុញ្ញាតិអោយមានប្រជាពលរដ្ឋលើកឡើងពីសំណូមពរ និងកង្វល់របស់ខ្លួន ព្រមទាំងមានមន្រ្តីជំនាញធ្វើការឆ្លើយតប និង ពន្យល់ពីកង្វល់ និងសំណូមពរ ជូនដល់ប្រជាពលរដ្ឋ។


អប់រំ និងកីឡា
នាយកសាលាវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បង្ហាញអារម្មណ៍រីករាយ នៅពេលក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
នាយកសាលាវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បង្ហាញអារម្មណ៍រីករាយ នៅពេលក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះពិនិត្យការអនុវត្តការងារនៅច្រក ចេញ-ចូល តែមួយ
ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នឹងភ្នែក នូវការផ្តល់សេវាសាធារណៈនានា នៅអង្គភាពភាពច្រក ចេញ-ចូល តែមួយ នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបៀបរបប នៃការអនុវត្តការងារនៅក្នុងអង្គភាព និងការជំរុញលើកទឹកចិត្តដល់មន្រ្តីជំនាញ អោយអនុវត្តការងារកាន់តែមានប្រសិទ្ទភាព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងព័ត៌មាន ណែនាំអ្នកគ្រប់គ្រងគេហទំព័រតាមមន្ទីររាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើ «រូបភាព» និង «ខ្លឹមសារ»
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់ការណែនាំដោយផ្ទាល់ ដល់អ្នកគ្រប់គ្រងគេហទំព័រតាមបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើចំណុចសំខាន់ពីរ គឺរូបភាព និងខ្លឹមសារអត្ថបទ ដើម្បីបង្កើនភាពទាក់ទាញ និងមានប្រយោជន៍ដល់សាធារណជន។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» នៅសាលមណ្ឌលបណ្ដុះបណ្ដាល និងវិក្រិតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឆាយ សុផល ណែនាំអោយមន្រ្តីទទួលបន្ទុកគេហទំព័រសរសេរព័ត៌មាន បែបដំណឹងសាច់
តាមរយៈបទបង្ហាញនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការសរសេរព័ត៌មានតាមគេហទំព័រ ដែលបានធ្វើឡើងនៅក្រសួងពើ័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានណែនាំអោយសិក្ខាកាម ដែលជាមន្រ្តីរាជការមកពីមន្ទីរព័ត៌មានទាំង ២៥រាជធានី/ខេត្ត ត្រូវសរសេរព័ត៌មានបែប “ដំណឹងសាច់” ដែលមានន័យថា ដំណឹងបែបចាប់មុំ ឬការដកស្រង់ប្រសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំមកសរសេររំលេច សម្រាប់គេហទំព័ររបស់ខ្ឡួន។ ការសរសេរបែបនេះ គឺដើម្បី ទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ដែលមានជម្រើសដ៏ច្រើនក្នុងការទទួលបានព័ត៌មាន។


ព័ត៌មាន
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី


ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន នៅរដ្ឋធានីប៉េកាំង
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន នៅរដ្ឋធានីប៉េកាំង


ព័ត៌មាន
ឯកឧត្តម ZHAO Leji៖ ទំនាក់ទំនងកម្ពុជា និងចិន ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
ឯកឧត្តម ZHAO Leji៖ ទំនាក់ទំនងកម្ពុជា និងចិន ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក


ព័ត៌មាន
សម្តេចតេជោ អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នៅរដ្ឋធានីប៉េកាំង
សម្តេចតេជោ អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នៅរដ្ឋធានីប៉េកាំង


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រិទ្ធី ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ដាស់តឿនមន្ត្រី ហាមទុកឱ្យឯកសារបេឡាមរណសង្គ្រោះរបស់អតីតយុទ្ធជនយឺតយ៉ាវ ឬគាំងដាច់ខាត
បាត់ដំបង៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមថ្នាក់ជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី ២៥ ខែមិថុនា។


កសិកម្ម
មន្ទីរកសិកម្មខេត្តកំពង់ចាម ដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ
(កំពង់ចាម) ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈ និងសុវត្ថិភាពហូបចុកជូនប្រជាពលរដ្ឋ។

