ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារនៅសាលាតិចណូ


គ្រោះធម្មជាតិ
ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ឯកឧត្តម គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ


សន្តិសុខសង្គម
កិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ ដល់មន្រ្តីក្រោមឳវាទ
មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពង្រឹងតួនាទីភារៈកិច្ច និងបែងចែកអាវកាក់ពន្លឺចំនួន ៣៤ អាវដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឳកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត ក៏បានបំពាក់វិទ្យុទាក់ទងDRI ១៣ គ្រឿង
ដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកស្នាក់ការ កងអន្តរាគមន៍ ដើម្បីងាយស្រួលក្នុងការចុះបំពេញភារៈកិច្ច៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណបក្សរយៈពេល ៦ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណបក្សរយៈពេល ៦ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ។
ក្នុងកិច្ចប្រជុំនេះ ក៏ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សចុះមូលដ្ឋានខេត្ត លោក លោកស្រី សមាជិក សមាជិកាគណបក្សខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សខេត្តមណ្ឌលគិរី ៕


អប់រំ និងកីឡា
អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន កងតាណឹង៖ មុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន
អ្នកគ្រូ ជា សុខេមា បង្រៀននៅ វិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស បានលើកឡើងថា មុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន


នយោបាយ
គណបក្សខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(កំពង់ចាម) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦) ក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការ និង ឯកឧត្តម ស្រី សុភ័ក្ត្រ អនុប្រធានគណបក្សខេត ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមជាច្រើននាក់។


ការអភិវឌ្ឍ
ស្ពាន និងផ្លូវ ១កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន ៣ភូមិ
មណ្ឌលគិរី ៖ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការដឹកកសិផល រួមទាំងសិស្សានុសិស្សបានទៅរៀនសូត្រមានភាពងាយស្រួល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអូរពង់តួ សរសរបេតុង ធ្នឹមដែក កម្រាលឈើ ១កន្លែង ក្រោមការឧបត្ថម្ភថវិកាចំនួន ៣០ ០០០ដុល្លារ ពីនាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត។
ពិធីសម្ពោធនេះ ក៏មានការចូលរួមពីលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី Mr.Bernie Cleary នាយកក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីធីត រួមទាំងមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ស្ថិតនៅក្នុងបរិវេណស្ពាន នៃភូមិទួល (ក្រុមព្រះ) ឃុំមេម៉ង់ ស្រុកកែវសីមា ។


ទេសចរណ៍
ជួបស្នេហ៍ក្បែរវត្តតាំងយូរ ៖ មនោសញ្ចេតនាដ៏កក់ក្តៅរបស់ “ចាបសួគ៌ខៀវ” ក្រាបថែទាំសម្បុកកូន ក្នុងទឹកដីបេតិកភណ្ឌធម្មជាតិខេត្តព្រះវិហារ!
ស្គាល់ទេ! នេះជាសត្វ «ចាបសួគ៌ខៀវ» (Black-naped Monarch) ដែលកំពុងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត និងបង្ហាញពីក្តីស្រឡាញ់ដ៏ធំធេងក្នុងការក្រាបថែទាំពងកូននៅក្នុងសម្បុករបស់ខ្លួន ដែលត្រូវបានថតជាប់ផ្ទាល់នៅក្បែរវត្តតាំងយូរ ក្នុងសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ នៃតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំត្បែងមានជ័យ» ខេត្តព្រះវិហារ។


កសិកម្ម
ល្មើរជាដំណាំសក្តានុពលខ្ពស់ ប្តូរមុខមាត់កសិករខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ពីមួយឆ្នាំទៅមួយឆ្នាំ នៅលើផ្ទៃដីដែលធ្លាប់តែដាំដុះដំណាំចាស់ៗដដែលៗ កសិកររស់នៅខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើដំណាំ "ល្មើរ"។ ការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី មកកាន់ដំណាំសេដ្ឋកិច្ចថ្មីមួយនេះ កំពុងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ។


ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឱ្យផលិតផលក្នុងស្រុកទទួលបានកំណើនប្រកបដោយចីរភាព អ្នកផលិតគួរគប្បីខិតខំប្រឹងប្រែងក្នុងស្មារតីចង់ឱ្យផលិតផលក្នុងស្រុករីកចម្រើន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីឱ្យផលិតផលក្នុងស្រុកទទួលបានកំណើនប្រកបដោយចីរភាព អ្នកផលិតគួរគប្បីខិតខំប្រឹងប្រែងក្នុងស្មារតីចង់ឱ្យផលិតផលក្នុងស្រុករីកចម្រើន


ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង៦ពាន់បណ្ណ នៅក្នុងឃុំពន្លៃ ស្រុកបរិបូរណ៍
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង៦ពាន់បណ្ណ នៅក្នុងឃុំពន្លៃ ស្រុកបរិបូរណ៍


ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដាក់ទិសដៅក្នុងការពង្រីកខ្លួន ដើម្បីពង្រឹងខ្លួនឯង
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដាក់ទិសដៅក្នុងការពង្រីកខ្លួន ដើម្បីពង្រឹងខ្លួនឯង

