ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Emmanuel Macron អញ្ជើញចូលរួមធ្វើសនិ្នសីទសារព័ត៌មាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញចូលរួមធ្វើសនិ្នសីទសារព័ត៌មាន នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។


នយោបាយ
ពិធីបើកជាផ្លូវការ ប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីជប់លៀងផ្លូវការជាកិត្តិយស ជូនគណៈប្រតិភូដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុងឱកាសនៃពិធីជប់លៀងផ្លូវការជាកិត្តិយសជូនគណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


នយោបាយ
ពិធីបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច - FrancoTech នៅកោះពេជ្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ ហ្រ្វង់កូតិច - FrancoTech ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ហ្រ្វង់កូតិច - FrancoTech គឺជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ជាប្រធាន និងជាម្ចាស់ផ្ទះ។
រូបថត៖ ក្រុមការងារ AKP


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ រៀបចំព្រះរាជពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ជូន ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ នៅព្រះបរមរាជវាំង
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវស្តី្រទី១ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំង នៅព្រះរាជាណាចក្រកម្ពុជា។


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
ផ្សាយផ្ទាល់ ៖ ពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ផ្សាយផ្ទាល់ ៖ ពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយគណៈប្រតិភូជាភរិយាបណ្តាប្រមុខរដ្ឋ/រាជរដ្ឋាភិបាល អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងភរិយារបស់ឯកឧត្តមប្រមុខរដ្ឋ/រាជរដ្ឋាភិបាល និងគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៅភូមិហ្វ្រង់កូហ្វូនី មុខវត្តបទុមវតី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
រូបថត៖ ក្រុមការងារ AKP


សកម្មភាពថ្នាក់ដឹកនាំ
អគារសិក្សាអាយុកាល ៣០ឆ្នាំ ចំនួន ៦កន្លែង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ត្រូវបានចុះពិនិត្យវាយតម្លៃដើម្បីជួសជុលឡើងវិញ
(កំពង់ចាម)៖ អគារសិក្សាដ៏មានតម្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអាយុកាលប្រមាណ ៣០ឆ្នាំ និងកំពុងមានសភាពចាស់ទ្រុឌទ្រោមចំនួន ៦កន្លែង ស្ថិតក្នុងស្រុកចំការលើ (២កន្លែង) និងស្រុកស្ទឹងត្រង់ (៤កន្លែង) ត្រូវបានក្រុមការងារចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់ ដើម្បីរៀបចំគម្រោងជួសជុលឡើងវិញ។


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យ ស្តេចយាងទទួលស្វាគមន៍គណៈប្រតិភូជាប្រមុខរដ្ឋ/រាជរដ្ឋាភិបាល និងគណៈប្រតិភូបរទេសនានា មុនពេលពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ឯកឧត្តម ប្រធានាធិបតីបារាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រូបថត៖ ក្រុមការងារ AKP


ទូរទស្សន៍ជាតិ ខេត្តកំពង់ធំ
អបអរសាទរព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងព្រះរាជពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីបារាំង និងលោកជំទាវទី១
ផ្សាយផ្ទាល់ពិសេស ៖ អបអរសាទរព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងព្រះរាជពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម EMMANUEL MACRON ប្រធានាធិបតីបារាំង និងលោកជំទាវទី១
ភូមិបន្ទាយឈើ ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ថ្ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦


បទយកការណ៍
លោកជំទាវ Brigitte Macron ភរិយារបស់លោកប្រធានាធិបតីបារាំង បានអញ្ជើញមកធ្វើទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ លោកជំទាវបានកោតសរសើរក្រុមគ្រូពេទ្យចំពោះការខិតខំព្យាបាល និងសង្គ្រោះជីវិតកុមារនៅកម្ពុជា។
លោកជំទាវ Brigitte Macron ភរិយារបស់លោកប្រធានាធិបតីបារាំង បានអញ្ជើញមកធ្វើទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ លោកជំទាវបានកោតសរសើរក្រុមគ្រូពេទ្យចំពោះការខិតខំព្យាបាល និងសង្គ្រោះជីវិតកុមារនៅកម្ពុជា។

