ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
រដ្ឋបាលស្រុកសាលាក្រៅ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៧១ម៉ែត្រ ជាគម្រោងមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ អាជ្ញាធរស្រុកសាលាក្រៅ បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៦៧១ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងព័ត៌មានណែនាំឱ្យពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារសិទ្ធិស្ត្រី
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសត្រូវ និងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាអសីលធម៌ អាសអាភាស ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ឬល្មើសច្បាប់។
ក្រសួងនឹងអនុវត្តវិធានការរដ្ឋបាលដូចជា ការអប់រំ ការណែនាំ ការតម្រូវឱ្យកែតម្រូវ ឬលុបមាតិកាចោល ការព្យួរ/ដកហូតអាជ្ញាបណ្ណ និងការផ្អាកគណនីបណ្តាញសង្គមជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ឬមានបទល្មើស ក្រសួងនឹងបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងក៏បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់មាតិកាវិជ្ជមាន និងរក្សាសីលធម៌សង្គម។


សន្តិសុខសង្គម
ឯកឧត្តម ជា ចាន់ឌិន និងក្រុមការងារ ចុះចែកសម្លៀកបំពាក់ជូនប្រជាការពារភូមិ ២១នាក់ ក្នុងឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងត្រង់ រួមជាមួយលោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះជួយភូមិបាយសី និងអន្លង់រក្សា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្លៀកបំពាក់ និងបរិក្ខារផ្សេងៗ ប្រគល់ជូនដល់ប្រជាការពារភូមិសរុបចំនួន ២១នាក់ មកពីភូមិបាយសី និងភូមិអន្លង់រក្សា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបាននូវតម្លៃទីផ្សារ និងគុណភាព ប្រកបដោយទំនុកចិត្ត
ប៉ៃលិន៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការបង្ករបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។


កសិកម្ម
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះពិនិត្យមើលភោគផលដំណាំមៀនប៉ៃលិន នៅស្រុកសាលាក្រៅ ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់
ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមជាមួយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារអមដំណើរ បានអញ្ជើញចុះពិនិត្យមើលភោគផលដំណាំមៀនប៉ៃលិន របស់ប្រជាកសិករនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីវាយតម្លៃស្ថានភាពផលដំណាំផ្ទាល់ និងជំរុញការបន្តពង្រឹងខ្សែច្រវាក់ផលិតកម្ម ខណៈដំណាំមៀនប៉ៃលិននាពេលបច្ចុប្បន្នកំពុងទទួលបានទីផ្សារល្អ និងមានតម្រូវការខ្ពស់។


នយោបាយ
សាលារៀនជាសាក្សី នៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅពេលការពិតលើដី បដិសេធការអះអាងរបស់យោធាថៃក្នុងសំនួនវោហាសាស្ត្រ
យោធាថៃបានអះអាងជាផ្លូវការថា៖ «សាលារៀន ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនដែលត្រូវបានកំណត់ជាគោលដៅក្រោមកាលៈទេសៈណាមួយឡើយ ក្នុងអំឡុងប្រតិបត្តិការសន្តិសុខរបស់ខ្លួន»។ ប៉ុន្តែសេចក្តីអះអាងមិនអាចផ្លាស់ប្តូរការពិតដែលបានកើតឡើងនៅលើដីបានទេ។
សាលារៀនដែលរងការខូចខាត អគារសិក្សាដែលរងការវាយប្រហារ កុមារដែលត្រូវរត់ចេញពីផ្ទះ និងសិស្សរាប់សែននាក់ដែលត្រូវផ្អាកការសិក្សា គឺជាការពិតដែលត្រូវឆ្លើយតបដោយភស្តុតាង មិនមែនដោយការបដិសេធតាមសេចក្តីថ្លែងការណ៍នោះឡើយ។


ការអភិវឌ្ឍ
ផ្លូវបេតុងថ្មីប្រវែង ៣០០ម៉ែត្រ នៅភូមិស្រែត្នោត សង្កាត់អូតាវ៉ៅ កំពុងដំណើរការសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នាពេលបច្ចុប្បន្ន មានកម្មករ ប្រុស ស្រី ប្រមាណ ១០នាក់ កំពុងញ៉ាប់ដៃ ញ៉ាប់ជើងក្នុងការស្ថាបនាផ្លូវបេតុងអាម៉េថ្មីមួយខ្សែ មានប្រវែង ៣០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែត្នោត សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។


សន្តិសុខសង្គម
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀកចល័ត) ជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះបំពេញបេសកកម្ម ក្នុងការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ដោយប្រើប្រាស់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត (ឆៀកចល័ត) ជូនម្ចាស់យានយន្តនៅក្នុងខេត្តប៉ៃលិន។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម នៅក្នុងការអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើកំណាត់ផ្លូវខេត្តសំខាន់ៗចំនួនពីរខ្សែ ដើម្បីលើកកម្ពស់គុណភាពផ្លូវថ្នល់ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។


នយោបាយ
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ដោយសន្តិវិធី និងជួយធានាសន្តិសុខថាមពលក្នុងតំបន់
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្វាគមន៍ការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ស្របតាមអនុសញ្ញា UNCLOS ដោយមានការឯកភាពពីភាគីពាក់ព័ន្ធ។
នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលផ្តើមដោយកម្ពុជា ដើម្បីដោះស្រាយខ្វែងគំនិតគ្នានិងស្វែងរកកិច្ចព្រមព្រៀងលើដែនសមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ននៅតំបន់ទាមទារជាន់គ្នានៃដែនសមុទ្រ។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះផ្សារំពឹងថានឹងបន្តការងារទៅមុខ ដោយមានការជួបប្រជុំលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕


សន្តិសុខសង្គម
មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយអប់រំ និងបិទផ្ទាំងរូបភាព អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន
(ប៉ៃលិន)៖ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងាររួមមាន យុវជនកាកបាទក្រហមកម្ពុជាខេត្ត អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សង្កាត់បយ៉ាខា និងមានការចូលរួមយ៉ាងសកម្ម ពីអាជ្ញាធរមូលដ្ឋានភូមិបរតាំងស៊ូ សរុបចំនួន ២១ នាក់បន្តចុះប្រតិបត្តិការអប់រំ និងផ្សព្វផ្សាយ នៅតាមមូលដ្ឋាន អំពីហានិភ័យ នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង សុវត្ថិភាព និងការប្រុងប្រយ័ត្នខ្ពស់ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ក្នុងសហគមន៍។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅចំណុចបរថ្មី ក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សិល្បៈនិងវប្បធម៌
ថ្ងៃស្អែកឯកឧត្តម អ៊ី ឈាន នឹងអញ្ជើញចូលរួមពិធីដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នឹងអញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក នៅវត្តព្រះពុទ្ធត្រ័យរតន៍មង្គល ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អត្ថបទ សេង សុវណ្ណារិទ្ធ


សិល្បៈនិងវប្បធម៌
ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ១.៤០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នងពុទ្ធមណ្ឌលសង្ឃមណ្ឌលព្រៃសង្ឃវន្ត ស្ថិតក្នុងភូមិភូមិបហ៊ុយ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។

