ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ
សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ខែ


សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកាក្រុមប្រឹក្សាដែលទើបសម្រាលបុត្រ
ប៉ៃលិន៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៧ លោក នីម អឿន ចៅសង្កាត់ប៉ៃលិន បានដឹកនាំប្រតិភូក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកាទៅឧបត្ថម្ភជូន លោកស្រី ជន អឿន សមាជិកាក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ដែលទើបនឹងសម្រាលបុត្រ នៅគេហដ្ឋានរបស់លោកស្រី។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី ហៅវត្តសែនសំបូរ ក្នុងឃុំសាលាក្រៅ
(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី (ហៅវត្តសែនសំបូរ) ដែលស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិភូកម្មចុះបញ្ជី សហគ្រាសធុនតូច និងមធ្យម (SME)
លោក អង់ ចន្ធូ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន តំណាងឱ្យលោក ដួង អ៊ីម ប្រធានមន្ទីរ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម (SME) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក រាម ច័ន្ទវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋាន SME នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


សន្តិសុខសង្គម
រដ្ឋបាលខេត្ត ប៉ៃលិនបិទ ផ្សាយ ជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ប៉ៃលិនថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ឯកសារ វិនិច្ឆ័យ សម្រាប់ ការ ចុះ បញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ ចំនួន ១១០៤ ក្បាលដី ស្ថិត ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវ បាន មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បិទ ផ្សាយ ជា សាធារណៈ ដើម្បី ឱ្យ ប្រជាពលរដ្ឋ និង អ្នកកាន់កាប់ ឬ ម្ចាស់ ក្បាលដី ធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ មុន នឹង ឈាន ដល់ ការ ទទួល បាន បណ្ណ កម្មសិទ្ធិ សម្គាល់ ម្ចាស់ អចលនទ្រព្យ។


សិល្បៈនិងវប្បធម៌
មន្ត្រីជំនាញមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន អញ្ជើញចូលរួម ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សំ បូរី ប្រធានការិយាល័យពាហិរសាសនា តំណាង លោក អ៊ុង ប៊ុននាថ ប្រធានស្ដីទី នៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចូលរួម ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី១០ ក្រោមប្រធានបទ “គ្រប់សាសនា នៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ស្ថិតក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


សិល្បៈនិងវប្បធម៌
សាលាគណខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តន៍ការងារ សម្រាប់ខែបន្ត
(ប៉ៃលិន)៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សាលាគណខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តន៍ការងារ សម្រាប់ខែបន្ត ដែលបានប្រព្រឹត្តទៅក្រោមព្រះធិបតីភាព ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះរាជាគណៈកិត្តិយស និងជាព្រះរតនមុនី មេគណខេត្តប៉ៃលិន ដោយមានការចូលរួមពីលោក គង់ សាវៀង អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ព្រះអនុគណក្រុង-ស្រុក ព្រះចៅអធិការគ្រប់វត្ត និងសមាជិកថ្នាក់ដឹកនាំសង្ឃក្នុងខេត្ត ជាច្រើន/អង្គនាក់ ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានលទ្ធផលការងារ លទ្ធផលនៃការរីកចម្រើន និងបញ្ហាប្រឈមនានាដែលសាលាគណខេត្តសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាព និងការងារអាទិភាព សម្រាប់អនុវត្តក្នុងខែកញ្ញា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារសង្ឃ ព្រមទាំងបង្កើនភាពប្រម៉ូលផ្តុំ ក្នុងការដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យមានរបៀបរៀបរយ និងឯកភាពគ្នាទូទាំងខេត្ត។


នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត
(AKP): អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។


សុខាភិបាល
តើមានការណែនាំអ្វីខ្លះ ទាក់ទងនឹងការញ៉ាំខ្ទឹមសឆៅ ឬស្រស់?
សុខភាព៖ កន្លងមកធ្លាប់បានដឹងហើយថា ខ្ទឹមស គឺជាប្រភេទអាហារ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើយើងទទួលទានវាឆៅ ឬនៅស្រស់។ អាចនិយាយបានថា ទទួលទានខ្ទឹមសឆៅ ឬស្រស់ គឺល្អបំផុត។


សន្តិសុខសង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅបន្តរបស់មន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរឧស្សាហកម្ម វ.ប.ន ខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំតាមអនឡាញ ពិនិត្យវឌ្ឍនភាពការងារបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងគ្រូបង្រៀន នៅខេត្តប៉ៃលិន
ប៉ៃលិន៖ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាពការងារ នៃការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងបុគ្គលិកអប់រំ» ដើម្បីធានានូវប្រសិទ្ធភាព និងតម្លាភាព ក្នុងការទទួលបានប្រាក់បៀវត្ស និងប្រាក់កម្រៃផ្សេងៗឱ្យបានទាន់ពេលវេលា។

