ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង ស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
កម្ពុជាមានភ្លៀងធ្លាក់ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២-១៤ សីហា
ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានបញ្ចាក់ថា សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិច បានវិវត្តទៅជាព្យុះទី១៦ ឈ្មោះ ភីលូ (Peilou) T2616។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តកំពង់ចាម ដែលមានអចលនទ្រព្យ ដីធ្លី បំពេញកាតព្វកិច្ចបង់ពន្ធ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។


សន្តិសុខសង្គម
អាជ្ញាធរខេត្តកំពង់ចាម ត្រៀមចុះរឹតបន្តឹង និងពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំផែនការចុះពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ដោយនឹងចាប់ផ្ដើមអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដល់កម្ពស់ជាង១១ម៉ែត្រ ស្របពេលមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាក្រុង/ស្រុក
កំពង់ចាម៖ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម បានបន្តហក់ឡើងថែមទៀត ដោយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១១,២៨ម៉ែត្រ គឺកើនឡើង ០,២០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ។


អប់រំ និងកីឡា
សិស្សសាលា PIS ក្រុងកំពង់ចាម ដណ្តើមបានមេដាយមាស ពីការប្រកួតភាសាអង់គ្លេសនៅសហរដ្ឋអាមេរិក
ជាមោទនភាពដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម! សិស្សានុសិស្សតំណាងឱ្យ សាលារៀន ពន្លឺវិជ្ជាអន្តរជាតិ(PIS) សាខាក្រុងកំពង់ចាម បានសាងស្នាដៃនៅលើឆាកអន្តរជាតិ ដោយបានខិតខំប្រឹងប្រែងដណ្តើមបាន មេដាយមាស ក្នុងការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក។


សកម្មភាពអាជ្ញាធរ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស និងស្រុកបាធាយ
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។


អប់រំ និងកីឡា
លោក ស្រី សុភ័ក្រ្ត អញ្ជើញ បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម
(កំពង់ចាម) នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ មណ្ឌលប្រឡងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ព្រមទាំងលោក លោកស្រី អមរួមដំណើរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសារប្រឡង ព្រមទាំងបានពិនិត្យមើលដំណើរ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)


អប់រំ និងកីឡា
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦
(កំពង់ចាម) នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួម កាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យសំបួរមាស ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយមណ្ឌលប្រឡងនេះមានបន្ទប់ចំនួន ៣០បន្ទប់ បេក្ខជនប្រឡងសរុបចំនួន ៧៥០នាក់ ស្រី ៤៣៣នាក់។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់បេក្ខជនដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យរក្សាស្មារតីស្ងប់ស្ងាត់ មានភាពជឿជាក់លើសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព ដោយគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍នៃការប្រឡង ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។


អប់រំ និងកីឡា
លោក លី សុវណ្ណ អភិបាលក្រុង អញ្ជើញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប)ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង)
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមអញ្ជេីញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប )ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង) ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។


អប់រំ និងកីឡា
អភិបាលរងខេត្តកំពង់ចាម អញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប និងជូនពរបេក្ខជន បេក្ខនារី ឱ្យប្រឡងជាប់គ្រប់ៗគ្នា
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោក ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៦ នៅមណ្ឌលប្រឡងគរុកោសល្យភូមិភាគកំពង់ចាម។


អប់រំ និងកីឡា
បេក្ខជនជិត ១ម៉ឺននាក់ នៅខេត្តកំពង់ចាម ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ស្របតាមពាក្យស្លោក «ចេះគឺជាប់»
(កំពង់ចាម) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការ នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងទឹកដីខេត្តកំពង់ចាម។

