ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី ប៉ាង ដានី ដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៦ និងកំណត់អាទិភាពឆ្នាំ២០២៧ ជាមួយ CDC និង UNFPA
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០នាទី នៅបន្ទប់ប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) នៃរដ្ឋបាលខេត្ត លោកស្រី ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយមន្ទីរ និងការិយាល័យពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៦ និងកំណត់អាទិភាពឆ្នាំ២០២៧ នៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងមូលនិធិសហប្រជាជាតិដើម្បីប្រជាជន (UNFPA)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យឧបសម្ព័ន្ធទី៦ ដើម្បីជាមូលដ្ឋានគិតពន្ធប្រថាប់ត្រានៅខេត្តកំពង់ចាម
(កំពង់ចាម)៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យឧបសម្ព័ន្ធទី៦ ស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អគារសិក្សាអាយុកាល ៣០ឆ្នាំ ចំនួន ៦កន្លែង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ត្រូវបានចុះពិនិត្យវាយតម្លៃដើម្បីជួសជុលឡើងវិញ
(កំពង់ចាម)៖ អគារសិក្សាដ៏មានតម្លៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអាយុកាលប្រមាណ ៣០ឆ្នាំ និងកំពុងមានសភាពចាស់ទ្រុឌទ្រោមចំនួន ៦កន្លែង ស្ថិតក្នុងស្រុកចំការលើ (២កន្លែង) និងស្រុកស្ទឹងត្រង់ (៤កន្លែង) ត្រូវបានក្រុមការងារចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់ ដើម្បីរៀបចំគម្រោងជួសជុលឡើងវិញ។


អប់រំ និងកីឡា
ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP) រៀបចំសិក្ខាសាលាស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM)» គាំទ្រសហការជាមួយសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ចាម
(កំពង់ចាម)៖ យោងតាមផលប៉ះពាល់អវិជ្ជមានដែលបណ្ដាលមកពីសេដ្ឋកិច្ចពិភពលោក លោកបណ្ឌិត ទូច ពុទ្ធី អគ្គនាយក ស្ថាប័នដំណោះស្រាយអប់រំ អ៊ែដផាប់ ខេមបូឌា ឯ.ក (DTP Education Solutions Cambodia) និងជាក្រុមប្រឹក្សាភិបាសហព័ន្ធសេវាអប់រំនៅកម្ពុជា បានដឹកនាំ និងផ្ដួចផ្ដើមគំនិតឱ្យមានការវិនិយោគទៅលើការសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ និងសម្ភារៈសិក្សាដែលមានប្រភពដើមច្បាស់លាស់ (សៀវភៅ Original) បន្ថែមលើការសហការជាមួយនឹងដៃគូពាក់ព័ន្ធ។ ដូច្នេះហើយ លោកបានដឹកនាំរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «វិធីសាស្ត្របង្រៀនភាសាអង់គ្លេសក្នុងបរិបទស្ទែម (STEM) ដើម្បីអភិវឌ្ឍជំនាញក្នុងសតវត្សទី២១» ដោយទទួលបានការគាំទ្រពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការត្រៀមសម្ពោធសមិទ្ធផលឧបករណ៍វេជ្ជសាស្ត្រទំនើប នៅមន្ទីរពេទ្យបង្អែកបាធាយ
(កំពង់ចាម)៖ ដើម្បីធានាឱ្យកិច្ចដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន ប្រកបដោយសោភ័ណភាព របៀបរៀបរយ និងសុវត្ថិភាពខ្ពស់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនីតិវិធីមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោក
កំពង់ចាម៖ ខេត្តកំពង់ចាមបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្សតាមផ្លូវគោកមកកម្ពុជា ដើម្បីពង្រឹងប្រព័ន្ធសម្របសម្រួល ការកំណត់អត្តសញ្ញាណ ការទទួលស្វាគមន៍ និងការផ្តល់សេវាគាំពារដល់ជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី»
(រាជធានីភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើក «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសក សួស ថន ឳពុកបង្កើតឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ
(ស្វាយរៀង)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ គោរពវិញ្ញាណក្ខន្ធ សាស្ត្រាចារ្យ ឧបាសក សួស ថន ត្រូវជាឳពុកបង្កើត ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រៀបចំអាហារសាមគ្គីជូនកុមារពិការភ្នែក គ ថ្លង់ និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម
(កំពង់ចាម)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧ និងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសូចនាករ និងវាយតម្លៃការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំការប្រឡងប្រណាំងជ្រើសរើសអង្គភាព/ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត និងក្រុង-ស្រុកឆ្នើម ប្រចាំឆ្នាំ២០២៦ មានគោលបំណងជំរុញការប្រកួតប្រជែងប្រកបដោយគុណភាព លើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់អង្គភាពផ្តល់សេវាសាធារណៈ សំដៅធ្វើឱ្យការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្ត ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ ពលរដ្ឋ ៧១គ្រួសារ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅស្រុកចំការលើ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ស្ថិតនៅក្នុងភូមិខាងកើត ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ ដែលជាបុត្រច្បងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរពេទ្យបង្អែកបាធាយ ខេត្តកំពង់ចាម ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មី និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ
(កំពង់ចាម)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកបាធាយ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

