
ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ប៉ៃលិន៖ ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង ៨ ក្នុងខេត្តប៉ៃលិន បានបើកដំណើរការនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្របតាមប្រតិទិន និងការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងដែល គ.ជ.ប កំណត់។ សម្រាប់ខេត្តប៉ៃលិន ការិយាល័យចុះឈ្មោះទាំង ៨ បានចាប់ផ្តើមដំណើរការព្រមគ្នា ដើម្បីបម្រើប្រជាពលរដ្ឋដែលមានលក្ខខណ្ឌតាមច្បាប់ ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។
គ.ជ.បខេត្តប៉ៃលិនបោះឆ្នោតក្រុមប្រឹក្សាមន្ទីរព័ត៌មានខេត្តប៉ៃលិនរដ្ឋបាលខេត្តប៉ៃលិន











