
កម្លាំងជំនាញនគរបាលចរាចរណ៍ខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយច្បាប់ និងបិទចំណាំងផ្លាតជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរតាវ៉ៅ
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រ (Sticker) ចំណាំងផ្លាតជូនប្រជាពលរដ្ឋចំនួន ៤២នាក់ (ស្រី ៣០នាក់) ស្ថិតនៅភូមិខ្លុង និងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
ច្បាប់ចរាចរណ៍ផ្លូវគោកស្នងការនគរបាលខេត្តប៉ៃលិន











