
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំតម្រង់ទិសជាមួយ ឯកឧត្តម នេត្រ ភក្ត្រា ស្តីពីការផលិតបទយកការណ៍សមិទ្ធផលរដ្ឋបាលឃុំ-សង្កាត់
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត ដែលជាក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត ចូលរួមកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលបានការតម្រង់ទិស លើការងារផលិតបទយកការណ៍ ស្តីពី សមិទ្ធផលនានាដែលរដ្ឋបាលឃុំ-សង្កាត់សម្រេចបានកន្លងមក។
ឯកឧត្តម នេត្រ ភក្រ្តាមន្ទីរព័ត៌មានខេត្តប៉ៃលិនរដ្ឋមន្រ្តីក្រសួងព័ត៌មានប្រជុំ zoom











