ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកោងកាង ដោយប្រមូលបច្ច័យបានជាង ៥លានរៀល សម្រាប់កសាងសមិទ្ធផលនានា

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកោងកាង ដោយប្រមូលបច្ច័យបានជាង ៥លានរៀល សម្រាប់កសាងសមិទ្ធផលនានា

ប៉ៃលិន៖ លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ ក្នុងពិធីបុណ្យដ៏មហោឡារិកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាយ៉ាងផុសផុល ដោយបាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យបូជាចំពោះព្រះសង្ឃ។ ជាលទ្ធផល ពិធីកាន់បិណ្ឌវេនទី១ នេះ ប្រមូលបច្ច័យសរុបបានចំនួនជាង ៥លានរៀល សម្រាប់តម្កល់ទុកកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងបរិវេណវត្តឱ្យកាន់តែរីកចម្រើន។

បុណ្យកាន់បិណ្ឌរដ្ឋបាលស្រុកសាលាក្រៅជំងឺគ្រុនចាញ់

ព័ត៌មានពាក់ព័ន្ធ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦- ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ  និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ប៉ៃលិន ៖ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាបន្តបន្ទាប់ បានបង្កជាជំនន់ទឹកភ្លៀងហូរជន់លិច ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ហេដ្ឋរចនាសម្ព័ន្ធ និងដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាព ការស្ដារប្រឡាយរំដោះទឹក អមសងខាងផ្លូវជាតិលេខ ៥៧
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាព ការស្ដារប្រឡាយរំដោះទឹក អមសងខាងផ្លូវជាតិលេខ ៥៧
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពការស្ដារប្រឡាយរំដោះទឹកនៅអមសងខាងផ្លូវជាតិលេខ ៥៧ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បីពន្លឿនការបង្ហូរទឹក ចៀសវាងការជនលិចនៅពេលភ្លៀងម្ដងៗ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បានចាក់ដីលុបប្រឡាយធ្វើផ្លូវចូលផ្ទះ ដោយមិនបានដាក់លូបង្ហូរទឹក។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
(វីដេអូ) : សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធ Zoom
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធ Zoom
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជាន់ ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត
ប៉ៃលិន៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅទូទាំងខេត្តប៉ៃលិន ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ខេត្តត្បូងឃ្មុំ រៀបចំពិធីរំលឹកខួប ៣៣ឆ្នាំ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តត្បូងឃ្មុំ រៀបចំពិធីរំលឹកខួប ៣៣ឆ្នាំ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

អត្ថបទ​៖​ ជឿន​ សុធន/ ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ

ដោយ៖ លោក ពុំ ច័ន្ទសិរីរតនា

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
កម្ពុជា-គុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល
សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជា-គុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល

ដោយ៖ លោក ពុំ ច័ន្ទសិរីរតនា

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាជាម្ចាស់ផ្ទះ

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកោងកាង ដោយប្រមូលបច្ច័យបានជាង ៥លានរៀល សម្រាប់កសាងសមិទ្ធផលនានា - មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ