
វេទិកាសំឡេងស្រ្តីជនបទ ស្តីពី ការងារសមរម្យ និងភាពធន់ របស់ស្រ្តីជនបទ ក្នុងយោគសម័យឌីជីថល
បាត់ដំបង៖ អង្គការអុកស្វាមកម្ពុជា អង្គការបន្ទាយស្រី និងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានសហការគ្នារៀបចំ វេទិកាសំឡេងស្រ្តីជនបទ ស្តីពី ការងារសមរម្យ និងភាពធន់ របស់ស្រ្តីជនបទ ក្នុងយោគសម័យឌីជីថល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុវឌ្ឍ សុបញ្ញារ័ត្ន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង និងលោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងបងប្អូនស្រ្តីជនបទយ៉ាងច្រើនកុះករ។











