
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះបំផុត ២នាក់ម្តាយនិងកូន នៅស្រុកមោងឫស្សី
បាត់ដំបង៖ បន្ទាប់ពីបានទទួលព័ត៌មាន ស្តីពីស្ថានភាពលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២នាក់ ម្តាយនិងកូន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ក្រុមការងារឱ្យចុះពិនិត្យ និងតាមដានស្ថានភាពនេះ ជាបន្ទាន់។ ជាក់ស្តែង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី ដោយមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឫស្សី បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយគ្រួសាររងគ្រោះ ដែលជាស្ត្រីជាម្តាយ និងកូនស្រី ដែលមានផ្ទៃពោះ មានជីវភាពទីទ័លក្រ ស្ថិតក្នុងនៅភូមិទួលព្រំពីរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។











