
មន្ទីរចំនួនពីរសហការគ្នា រៀបចំពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់វត្តពោធិមារាម (វត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹង
(ប៉ៃលិន)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងលោក អ៊ុង ប៊ុននាថ ប្រធានមន្ទីរស្តីទី នៃមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់ វត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹងក្នុងទីអារាម ដែលយុទ្ធនាការនេះ ត្រូវធ្វើឡើង ស្របតាមកិច្ចសហប្រតិបត្តិការរវាង ក្រសួងបរិស្ថាន និង ក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងចូលរួមចំណែក ថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាព និងការគ្រប់គ្រងសំណល់រឹង នៅតាមទីវត្តអារាម ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត។
ខេត្តប៉ៃលិនមន្ទីរបរិស្ថានខេត្តប៉ៃលិនសាលាគណខេត្តប៉ៃលិនភាពជាអ្នកដឹកនាំមន្ទីរធម្មការ និងសាសនា











