
មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំវិស័យព្រះពុទ្ធសាសនា ស្ដីពី «ការរៃអង្គាស និងការនិមន្តបិណ្ឌបាតតាមទីកន្លែងសាធារណៈ និងតាមផ្សារនានា»
(ប៉ៃលិន)៖ រសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុង ប៊ុននាថ ប្រធានមន្ទីរស្ដីទីនៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំវិស័យព្រះពុទ្ធសាសនា ស្ដីពី «ការរៃអង្គាស និងការនិមន្តបិណ្ឌបាតតាមទីកន្លែងសាធារណៈ និងតាមផ្សារនានា» នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណទាំងពីរគណៈ និងមន្ត្រីសង្ឃ អនុគណក្រុង ស្រុក ព្រមទាំងមន្ត្រី នៃមន្ទីរធម្មការ និងសសនាជាអង្គ/នាក់។
វិស័យការងារកម្ពុជាសាលាគណខេត្តប៉ៃលិនភាពជាអ្នកដឹកនាំ











