សមត្ថកិច្ចក្រសួងមហាផ្ទៃ តាមបោសសម្អាតទីតាំង Online Scams សេសសល់តូចៗ ៨៥កន្លែង និងឃាត់ខ្លួនជនសង្ស័យជាង ១ពាន់នាក់ ក្នុងខែសីហា!
នៅក្នុងប្រតិបត្តិការពេញមួយខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបន្តចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទ្រង់ទ្រាយតូចៗ នៅសេសសល់ចំនួន៨៥កន្លែង។ ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ មានជាអាទិ៍ ចិន ៧៣២នាក់ វៀតណាម ៣២៣នាក់ ខ្មែរ៩៤នាក់ ថៃ ៥៣នាក់ ឥណ្ឌូនេស៊ី ២៤នាក់ មីយ៉ាន់ម៉ា៩នាក់ នេប៉ាល់៤នាក់ ម៉ាឡេស៊ី៤នាក់ ឥណ្ឌា ៣នាក់ ប៉ាគីស្ថាន ៣នាក់ បង់ក្លាដេស ៣នាក់ កូរ៉េ ២នាក់ និងឡាវ១នាក់ ។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ អានបន្ត