
ផ្សារបឹងកេងកងទទួលបានលូថ្មី ដើម្បីបង្កើនប្រសិទ្ធភាពរំដោះទឹក និងដោះស្រាយបញ្ហាលូចាស់ទ្រុឌទ្រោម
គណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកចៅសង្កាត់បឹងកេងកងទី១ ដែលបានយកចិត្តទុកដាក់ផ្តល់លូថ្មីមួយខ្សែ សម្រាប់ជំនួសលូចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម និងមានលំហូរទឹកយឺត។











