
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨
ខេត្តប៉ៃលិន ៖ ថ្នាក់ដឹកនាំ និងនាយទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨ និងស្វែងយល់ពីទស្សនៈយេនឌ័រ ដើម្បីពង្រឹងសមភាព និងការលើកកម្ពស់តួនាទីយេនឌ័រក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ ពិធីនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Video Conference) នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីឧត្ដមសេនីយ៍ត្រី នង សុភី នាយករងទីចាត់ការឃោសនាព័ត៌មាន និងជាប្រធានក្រុមការងារយេនឌ័រ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
កងរាជអាវុធហតខេត្តប៉ៃលិនខេត្តប៉ៃលិន











