
ស.ស.យ.ក ស្រុកទឹកឈូ ត្រៀមរៀបចំផ្តល់កន្លែងផ្ញើមធ្យោបាយ អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ដល់បេក្ខជនបាក់ឌុបឆ្នាំ២០២៦
កំពត៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពត និងជាប្រធាន ស.ស.យ.ក ស្រុកទឹកឈូ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ស្រុក ពិភាក្សា និងរៀបចំ «យុទ្ធនាការចែករំលែកក្តីស្រឡាញ់» នៅស្រុកទឹកឈូ ដើម្បីជួយសម្រួល និងគាំទ្រដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ តាមរយៈការផ្តល់សេវាផ្ញើមធ្យោបាយធ្វើដំណើរ អាហារ ទឹកសុទ្ធ និងកន្លែងស្នាក់នៅដោយមិនគិតថ្លៃ។ នេះបើតាមការផ្សាយក្នុងផេករបស់ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ។











