
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជួបសម្របសម្រួល និងដោះស្រាយក្តីកង្វល់ដីធ្លីជូនប្រជាពលរដ្ឋ
កំពត៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសម្របសម្រួល និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ជូនប្រជាពលរដ្ឋមកពីស្រុកអង្គរជ័យ និងក្រុងកំពត នៅសាលាខេត្តកំពត មុនពេលចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីជួយកាត់បន្ថយការលំបាក សម្រួលការធ្វើដំណើរ និងផ្តល់យោបល់តម្រង់ទិសផ្លូវច្បាប់លើបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការផ្សាយរបស់ផេក«រដ្ឋបាលខេត្តកំពត»។
ខេត្តកំពតម៉ៅ ធនិន











