
សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជា កិត្តិបណ្ឌិត បួរ គ្រី យាងជាព្រះរាជាធិបតីក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គល (ហៅវត្តអូរប្រើស) ខេត្តប៉ៃលិន
ប៉ៃលិន៖ នៅថ្ងៃអង្គារ ១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជា កិត្តិបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវមហាឧបាសិកា អគ្គពុទ្ធសាសនូបត្ថម្ភន៍ ស៊ុំ ហៀង ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។











