
ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអូររអិល ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា
(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវមហាឧបាសិកា អគ្គពុទ្ធសាសនូបត្ថម្ភន៍ ស៊ុ ហៀង សភាពាណិជ្ជកម្មខេត្តប៉ៃលិន និងឯកឧត្តម អៀង វុធ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍ ហៅវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងទីអារាម និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនរុងរឿង ក៏ដូចជាការសន្សំបុណ្យកុសល និងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាទាំង ៧ សន្ដាន វិរ:ជន កងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។











