
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធមាតាបង្កើតប្រធានមន្ទីរសុខាភិបាលខេត្ត
(ខេត្តកំពង់ចាម) ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ ខេត្ត កងកម្លាំងប្រដាប់អាវុធ ពន្ធធនាគារខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប ដែលត្រូវជាម្តាយបង្កើតរបស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត








