
សិប្បកម្មជីធម្មជាតិ ចង់ឱ្យកសិករកាត់បន្ថយការចំណាយ និងថែរក្សាគុណភាពដី
ខេត្តត្បូងឃ្មុំ៖ លោក ណែត តឿន ម្ចាស់សិប្បកម្មផលិតជីកសិកម្មធម្មជាតិ ដែលមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងការជំរុញឱ្យកសិករក្នុងតំបន់ងាកមកប្រើប្រាស់ជីធម្មជាតិវិញ ដើម្បីឆ្លើយតបទៅនឹងបញ្ហាតម្លៃជីគីមីហក់ឡើងខ្ពស់ និងការធ្លាក់ចុះនៃគុណភាពដីកសិកម្ម។









