Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismCommerceReportCulture and fine artSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterReligion and cult

Leadership activities
ឯកឧត្តម ម៉ៅ ឌុង អញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ។


Leadership activities
ក្រុមការងារចម្រុះ គ.ប.ឆ.ប ចុះត្រួតពិនិត្យ និងបិទប្លុំបេទីតាំងក្រុមហ៊ុនចំនួន ៥ កន្លែងក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងរកឃើញជនបរទេសល្មើសច្បាប់ និងឧបករណ៍ល្បែងស៊ីសង
ខេត្តត្បូងឃ្មុំ៖ យោងតាមរបាយការណ៍ផ្លូវការ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃគណៈកម្មាធិការបង្ក្រាបការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ (គ.ប.ឆ.ប) បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងពង្រឹងការបិទប្លុំបេបណ្តោះអាសន្នលើទីតាំងក្រុមហ៊ុន និងខុនដូរចំនួន ៥កន្លែង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


Agriculture
ក្រុមការងារបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចុះជួបសម្ភាសន៍ជាមួយកសិករ និងម្ចាស់រោងចក្រនាំចេញកសិផលទុរេនខេត្តត្បូងឃ្មុំ
ក្រុមការងារបច្ចេកទេសនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចុះជួបសម្ភាសន៍ជាមួយកសិករ និងម្ចាស់រោងចក្រនាំចេញកសិផលទុរេនខេត្តត្បូងឃ្មុំ ដើម្បីផលិតជាវីដេអូផ្សាយផ្ទាល់ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។


Agriculture
លោក ហេង ពិសិដ្ឋ និងលោក ស្រេង លី បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ផ្សារលក់កសិផលផ្លែទុរេន និងផ្លែឈើហូបផ្លែ» របស់សហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ផ្សារលក់កសិផលផ្លែទុរេន និងផ្លែឈើហូបផ្លែ» របស់សហគមន៍កសិកម្មម្រេចសរីរាង្គត្រមូងមេមត់ ក្នុងស្រុកមេមត់ ដើម្បីលើកស្ទួយ ជំរុញទីផ្សារ និងគាំទ្រដល់កសិផលធម្មជាតិពិតៗដែលជារបស់បងប្អូនកសិករនៅក្នុងមូលដ្ឋាន។


Leadership activities
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងសហការី បាននាំយកផ្លែទុរេនខ្មែរ រសជាតិឈ្ងុយឆ្ងាញ់ សរុបចំនួន ១,០១៨ គីឡូក្រាម (ជាង ១តោន) មកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងសហការី បាននាំយកផ្លែទុរេនខ្មែរ រសជាតិឈ្ងុយឆ្ងាញ់ សរុបចំនួន ១,០១៨ គីឡូក្រាម (ជាង ១តោន) មកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីត្រៀមសម្រាប់ទទួលស្វាគមន៍ និងជូនបងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ភ្លក្សរសជាតិទុរេនត្បូងឃ្មុំពិតៗ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


Leadership activities
ឯកឧត្តម គន់ រ័ត្នមុន្នី អញ្ជើញទទួលផ្លែទុរេនខ្មែរធម្មជាតិ របស់ប្រជាកសិករ និងអាជីវករ ដែលបានចូលរួមជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត
ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញទទួលផ្លែទុរេនខ្មែរធម្មជាតិ របស់ប្រជាកសិករ និងអាជីវករ ដែលបានចូលរួមជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីត្រៀមសម្រាប់ទទួលស្វាគមន៍ និងជូនបងប្អូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ភ្លក្សរសជាតិទុរេនត្បូងឃ្មុំពិតៗ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


Leadership activities
ឯកឧត្តម ណុប ឡងឌី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug តាមប្រព័ន្ធ អនឡាញ (ZOOM)
ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug តាមប្រព័ន្ធ អនឡាញ (ZOOM)


Education and sports
លោកជំទាវ ស្រួយ សុជាតិ អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការសិក្សាដល់សិស្សានុសិស្សថ្នាក់ទី១១ នៅខេត្តត្បូងឃ្មុំ ប្រមាណ ១,៥០០នាក់
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ ស្រួយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការសិក្សា ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ នៅខេត្តត្បូងឃ្មុំ ប្រមាណ ១,៥០០នាក់។


Leadership activities
ក្រុមការងាររៀបចំពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងពិព័រណ៍ និងរៀបចំស្តង់
ក្រុមការងាររៀបចំពិព័រណ៍ទុរេនខេត្ត ចុះពិនិត្យទីតាំងត្រៀមរៀបចំពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


Leadership activities
ខេត្តត្បូងឃ្មុំ និងខេត្តដុងណៃ បើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំការប្រកួតកីឡាមិត្តភាព អបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី ៤៩
រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ជួបប្រជុំជាមួយភាគីនៃប្រទេសវៀតណាម ។


Leadership activities
លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រៀមផ្សាយផ្ទាល់កម្មវិធីពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ
លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រៀមផ្សាយផ្ទាល់កម្មវិធីពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។


Leadership activities
ឯកឧត្តម គន់ រ័ត្នមុនី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈរៀបចំពិធីតាំងពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ
ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈរៀបចំពិធីតាំងពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(ក)ជាន់ទី២ សាលាខេត្ត។


Leadership activities
ឯកឧត្តម ហុក ពេជ្រហោះ អញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសកម្មភាពបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ
ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសកម្មភាពបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

