
នគរបាលចរាចរណ៍បាត់ដំបង អប់រំអ្នកបើកបរល្មើសច្បាប់ ៨១នាក់ ក្នុងយុទ្ធនាការពង្រឹងសុវត្ថិភាពផ្លូវថ្នល់
បាត់ដំបង៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ រួមជាមួយលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះអប់រំណែនាំ និងផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នៅតាមដងផ្លូវ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុងបាត់ដំបង, សន្តិសុខសង្គម











