
រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាលស្តីពី “និតិវិធីនៃការរៀបចំគម្រោងថវិកាឆ្នាំ២០២៧ និងបិទបញ្ជីចំណូល ចំណាយថវិកាឆ្នាំ២០២៦ និងប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់” ជូនដល់មន្ត្រីនៃរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់
ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ បណ្ដុះបណ្តាលនេះធ្វើឱ្យយើងយល់កាន់តែច្បាស់ពីនិតិវិធីនៃការអនុវត្តផ្ទាល់ ទាំងការគ្រោងថវិកា និងការបិទបញ្ជីថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យបានចេះសព្វគ្រប់ ព្រមទាំងសមស្របនឹងចំណេះជំនាញ ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន ដែលទាក់ទងទៅនឹងការគ្រោងផែនការ ការទូទាត់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ ជាមួយរតនាគារខេត្ត រួមមាន ទាំងការងារសេវាសង្គម អនាម័យបរិស្ថាន គណនេយ្យភាពសង្គម ដែលបានគ្រោងក្នុងផែនការថវិការបស់រដ្ឋបាលសាម៉ី និងថវិកាដែលគាំទ្រដោយរដ្ឋបាលខេត្តជូនដល់រដ្ឋបាលឃុំ សង្កាត់ ទៅលើការងារគណនេយ្យភាពសង្គម គួរបានពិនិត្យ និងកំណត់សកម្មភាពនិមួយៗ តាមជំពូក គណនី និងអនុគណនី ឱ្យច្បាល់។











