
ការចុះបំពេញបេសកកម្មការងារជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ដើម្បីជំរុញ និងពង្រឹងការអនុវត្តក្របខ័ណ្ឌ PHC-BIF ឱ្យកាន់តែមានប្រសិទ្ធភាព។
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មការងារជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តក្រចេះ ដើម្បីជំរុញ និងពង្រឹងការអនុវត្តក្របខ័ណ្ឌ PHC-BIF ឱ្យកាន់តែមានប្រសិទ្ធភាព។











