
អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន ផ្តល់សេវាសាធារណៈបានជិត ១៥,០០០ សេវា ក្នុងឆមាសទី១ ឆ្នាំ២០២៦
(ប៉ៃលិន)៖ បើយោងតាមរបាយការណ៍របស់លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងនាពេលថ្មីៗនេះថា៖ អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តប៉ៃលិន នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានសរុបចំនួន ១៤,៥៨៥ សេវា។ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានប្រសាសន៍ថា ការកើនឡើង និងដំណើរការទៅមុខដោយរលូននេះ គឺដោយសារការ ប្រមូលផ្តុំសេវារដ្ឋបាលសំខាន់ៗ មកទីតាំងតែមួយ ដែលក្នុងនោះមាន ១២ សេវាពីបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ (តាមរយៈប្រតិភូកម្ម)និង២ សេវារបស់រដ្ឋបាល ខេត្តផ្ទាល់។
ខេត្តប៉ៃលិនរដ្ឋបាលខេត្តប៉ៃលិនសម្តេចធិបតី ហ៊ុន ម៉ាណែតវត្តស្រង់មានជ័យ











