
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតឈរជើង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន វត្តអារាម និងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលខេត្ត បានធ្វើការចុះល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងបានដាក់កម្លាំងឈរជើងការពារ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន វត្តអារាម និងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។
រក្សាសន្តិសុខអំណោយមនុស្សធម៌ស្នងការនគរបាលខេត្តប៉ៃលិន











