
កិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីប្រកាសបើកការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបៀបវារៈនៃកិច្ចប្រជុំ យុទ្ធនាការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុនាពេលនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នៅតាមបណ្តាស្ថាប័ន និងអង្គភាពថវិកាជុំវិញខេត្ត។
ព័ត៌មានក្នុងខេត្ត











