
សិក្ខាសាលាផ្សព្វផ្សាយការរៀបចំផែនការប្រើប្រាស់ដីឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្ទឹងត្រែង បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការចាប់ផ្តើមរៀបចំផែនការប្រើប្រាស់ដីឃុំទាំង៨ នៃស្រុកថាឡាបរិវ៉ាត់» ដើម្បីប្រមូលធាតុចូល ទិន្នន័យ និងកំណត់ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។











