
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ប៉ៃលិន៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងការយល់ដឹងដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សរុបចំនួន ៤៨នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដោយពិធីបើកវគ្គបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ផេង ស៊ីន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន និងពិធីបិទវគ្គ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន។
តំណាងរាស្រ្តប៉ៃលិនលេខាធិការដ្ឋានការបោះឆ្នោតខេត្តប៉ៃលិនអភិបាលខេត្តប៉ៃលិន











