
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការក្រោមឱវាទទាំងអស់ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានប្រមូលបច្ច័យសរុបជាង ១លានរៀល ដើម្បីតម្កល់កសាងសមិទ្ធិផលនានាក្នុងទីអារាម។
បុណ្យកាន់បិណ្ឌព្រះពុទ្ធសាសនាវត្តអូររអិល











