
ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង AWD ទំនើបកម្មវិស័យកសិកម្ម និងដំណាំស្រូវដែលធន់នឹងការប្រែប្រួលអាកាសធាតុខេត្តបាត់ដំបង
បាត់ដំបង៖ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំអគារEសាលាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង AWD (Alternate Wetting and Drying) ទំនើបកម្មវិស័យកសិកម្ម និងគំនិតផ្ដួចផ្ដើមដំណាំស្រូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព លោក ហេង វណ្ណនី អភិបាលរងខេត្តបាត់ដំបង , តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ , រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ , តំណាងក្រុមហ៊ុន Thankcarbon , លោកនាយកប្រតិបត្តិអង្គការសម្ព័ន្ធភាព CPDD , អង្គការសង្គមស៊ីវិល, តំណាងវិស័យឯកជន តំណាងសហគមន៍ និងប្រជាកសិករ សរុបទាំងអស់ប្រមាណ៧០នាក់។











