
ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៦
(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PTWG-RWSSH) ស្ថិតក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលរងក្រុង-ស្រុក លោក-លោកស្រីអនុប្រធានមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៨ និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤២នាក់។
វិស័យផ្គត់ផ្គង់ទឹកស្អាតមន្ទីរអភិវឌ្ឍន៍ជនបទខេត្តអភិបាលរងខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តប៉ៃលិន











