
រដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ ជួបពិភាក្សាជាមួយក្រុមការងារ អង្គការសង្រ្គោះកុមារអន្តរជាតិ អំពីគម្រោង ស្តីពី ការលើកកម្ពស់ ការត្រៀមបង្ការ ការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសអោយដឹងជាមុន
នៅសាលាខេត្តកំពង់ចាម ព្រឹកថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរអង្គភាពពាក់ព័ន្ធ ដឹកនាំដោយលោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងជាលេខាធិការគណកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ជាប្រធានអង្គប្រជុំ បានជួបពិភាក្សាជាមួយក្រុមការងារ អង្គការសង្រ្គោះកុមារអន្តរជាតិ អំពីគម្រោង ស្តីពី ការលើកកម្ពស់ ការត្រៀមបង្ការ ការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសអោយដឹងជាមុន ដែលដឹកនាំដោយលោក តុន គន្ធែល អ្នកសម្របសម្រួលគម្រោង ប្រចាំប្រទេសកម្ពុជា និងលោក ចិត្ត បាហាដូ តាមាង (chet bahadue tamang) អ្នកគ្រប់គ្រងកម្មវិធីប្រចាំតំបន់។











