
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ព័ត៌មាន ទទក ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។
ខេត្តប៉ៃលិនពន្ធលើអចលនៈវត្ថុ











