
(វីដេអូ) : បទយកការណ៍ ស្តីពី រមណីយដ្ឋាន កសិទេសចរណ៍ធម្មជាតិ អូរទុរេន
លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់កណ្ដាលព្រៃភ្នំធម្មជាតិ នៃទឹកដីខេត្តប៉ៃលិន «រមណីយដ្ឋានធម្មជាតិអូរទុរេន និងកសិទេសចរ រ៉េត សុមាលី» បានប្រែក្លាយជាទីឋានដ៏ទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង។ រមណីយដ្ឋានធម្មជាតិមួយនេះ មានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងលិច ជាប់មាត់អូរខណ្ឌចែកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ នៅទីនេះ មានការរៀបចំតុបតែងលម្អយ៉ាងប្រណីត និងមានរបៀបរៀបរយ ដោយមានខ្ចុះលំហែកាយ សង់ប្របមាត់អូរ ដែលមានទឹកថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម បន្លឺជាសូរដន្ត្រីធម្មជាតិដ៏ពិរោះ កំដរភ្ញៀវទេសចរដែលមកអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ ទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ និងជួបជុំក្រុមគ្រួសារ មិត្តភ័ក្តិ យ៉ាងកក់ក្ដៅ។
រមណីដ្ឋានកសិទេសចរធម្មជាតិអូរទុរេន











